ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំក្រុមការងារគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ដើម្បីពិភាក្សាលើការកំណត់លក្ខខណ្ឌសំខាន់ៗក្នុងឯកសារដេញថ្លៃ រួមទាំងនីតិវិធីដេញថ្លៃកញ្ចប់លទ្ធកម្មទី ១ "មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព" សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី៣
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ ២០២៣

ថ្ងៃអង្គារ ១៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣

នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ដើម្បីពិភាក្សាលើការកំណត់លក្ខខណ្ឌសំខាន់ៗក្នុងឯកសារដេញថ្លៃ រួមទាំងនីតិវិធីដេញថ្លៃកញ្ចប់លទ្ធកម្មទី ១ "មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព" សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី៣ ។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និង សមាជិកនៃគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ដែលអញ្ជើញមកពី អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យតាមដានដំណើការរៀបចំការដេញថ្លៃ ឱ្យស្របតាមនីតិវិធីលទ្ធកម្ម និង ធានាបាននូវតម្លាភាព, ប្រសិទ្ធភាព និង ភាពប្រកួតប្រជែងដោយស្មើភាព ក្នុងគោលដៅធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យនៃគម្រោង FMIS នេះ កាន់តែមានសុវត្ថិភាព និង ភាពជឿទុកចិត្តខ្ពស់ ក្នុងការចូលរួមគាំទ្រដល់ការតភ្ជាប់ និង ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ការដ្ឋានទាំងអស់ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ៕

ព័ត៌មានទាក់ទង